កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

|

ទីស្តីការក្រសួងអធិការកិច្ច៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយក្នុងកិច្ចប្រជុំមានការចូលរួមពី លោក អ៊ុក សុីហ្សាណា ប្រធាននាយកដ្ឋាន និង លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋាន ចំនួន ១៥នាក់។

អត្ថបទទាក់ទង