កិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី ធី សុវណ្ណថា អភិបាលរងក្រុងអរយក្សត្រ
ទីស្តីការក្រសួងអធិការកិច្ច៖ កាលពីថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងមន្រ្តីជំនាញនៃនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ធី សុវណ្ណថា អភិបាលរងក្រុងអរយក្សត្រ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធនឹងករណីពាក្យស្នើសុំអន្តរាគមន៍របស់ អតីតប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងអរិយក្សត្រ។