ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច មាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ ល្ងាចថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា បានមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយពីធ្វើដំណើរទស្សនកិច្ចផ្លូវការនៅសាធាណរដ្ឋសង្គមនិយមវៀតណាម រយៈពេលពេញ ១សប្តាហ៍។