ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីពិនិត្យបញ្ចប់សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង, អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្ដីការក្រសួងក្រសួងអធិការកិច្ច។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំនៃអង្គភាពនានាត្រូវខិតខំចូលរួមពង្រឹងសមត្ថភាពស្ថាប័ន ប្រកបដោយភាពសកម្ម និងបុរេសកម្ម ស្របជាមួយនឹងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។
—
Phnom Penh, June 26, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to review and finalize the Draft Prakas on the organization and functions of the bureaus under the General Department of Complaint Resolution, the General Department of Administration and Finance, the National Institute of Inspection, and the Department of Internal Audit. The meeting was attended by leaders and officials of the Ministry, at the Ministry of Inspection.
On this occasion, H.E. Minister further advised leaders of all units to actively and proactively strengthen institutional capacity in line with the Ministry’s “S4P4” Strategy.




















