កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ ក្រោមអធិបតីភាព ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ

|

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្តខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង លោក នង បេឡាសម្បត្តិ ប្រធាននាយកដ្ឋានអធិការកិច្ចទី១ លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី ជាមន្ដ្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី១ នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង