កិច្ចប្រជុំបើកស្តីពីការចុះធ្វើអធិការកិច្ច អំពីការអនុវត្តតួនាទី ភារកិច្ច ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ

|

រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកស្តីពីការចុះធ្វើអធិការកិច្ច អំពីការអនុវត្តតួនាទី ភារកិច្ច ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅក្រសួងពាណិជ្ជកម្ម អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពី ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងគណ:ប្រតិភូអធិការកិច្ច នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

អត្ថបទទាក់ទង