ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ

សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន អនុប្រធានអនុគណៈកម្មការទី៦ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកម្មវិធីបើក នៃវេទិកាពិសេស ស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» និងកិច្ចពិភាក្សា ស្ដីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ នៃព្រឹទ្ធសភា នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។

អត្ថបទទាក់ទង