ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ
រាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចលើវិស័យសង្គមកិច្ច មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកអគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្ដ្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចលើវិស័យសង្គមកិច្ច នៅទីស្ដីការក្រសួង។






