លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ

|

ខេត្តកំពត ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជនសរុប ៤៦៨ នាក់ (ស្រី ១៥០ នាក់) ស្ថិតនៅសាលាស្រុកដងទង់ខេត្តកំពត រួមសហការជាមួយអាជ្ញាធរខេត្តកំពត ដែលមានឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ទីរកិច្ចការនារីខេត្តកំពត ក្នុងនោះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអធិការកិច្ចខេត្តកំពត ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងកងកម្លាំងប្រដាប់អាវុធ។ ពិធីផ្សព្វផ្សាយច្បាប់នេះមានការយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ក្នុងនោះមានសំណួរសរុបដល់ទៅ ៣៣ សំណួរ បន្ទាប់មកមានការឆ្លើយ និងបំភ្លឺជូនយ៉ាងក្បោះក្បាយគ្រប់សំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញមកពី មន្ទីរកិច្ចការនារី និងតំណាងស្នងការនគរបាលខេត្តកំពត។

អត្ថបទទាក់ទង