ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដើម្បីពង្រឹងការងារចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដើម្បីពង្រឹងការងារចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ឱ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានភាពប្រទាក់ក្រឡាជាមួយការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច។
—
Phnom Penh, June 16, 2025 – H.E. Sok Soken, Minister of Inspection, chaired a meeting on the preparation of the inspection action plan and the monitoring of regulatory compliance, aimed at strengthening the comprehensiveness and thoroughness of the inspection activities and regulatory compliance, while ensuring alignment with the “S4P4” Strategy to contribute to the implementation of the Pentagonal Strategy – Phase 1 of the Royal Government. The meeting was attended by Excellencies, Lok Chumteav, and officials of the Ministry.


















