លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរអធិការកិច្ចរាជធានី ខេត្ត
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរអធិការកិច្ចរាជធានី ខេត្ត ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង នាយករងនិងមន្រ្តីខុទ្ទកាល័យ ប្រធាននាយកដ្ឋានទាំងអស់ ប្រធានមន្ទីររាជធានី ខេត្តទាំងអស់ និងក្រុមជំនួយការច្បាប់។


























