ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំបានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ ហើយក៏សូមឧទ្ទិសគ្គផលកុសលផលបុណ្យជូនដល់ញាតកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
























