ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។
ខេត្តព្រះវិហារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចុះសាកសួរសុខទុក្ខតាមជំរុំស្នាក់នៅជនភៀសសឹក និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។
—
Preah Vihear, August 12, 2025 – H.E Sok Soken, Minister of Inspection, led a delegation from the Ministry to meet and extend warm regards, while delivering donations of daily necessities and food supplies to families who had been displaced due to the Cambodia–Thailand border conflict and are temporarily residing at the Safety Center for Displaced Persons in Wat Otdorkiri Tuol Andet, Preah Vihear Province.
Speaking at this meaningful event, H.E. Minister conveyed words of concern and goodwill from Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, and Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, while affirming to the citizens the prudent and resolute measures undertaken by the Head of the Royal Government to safeguard the Kingdom’s territorial integrity and national sovereignty, and urging all citizens to maintain confidence in the Royal Government, which consistently prioritizes their welfare under all circumstances. On this occasion, H.E. Minister also visited the displaced persons’ camps to inquire after their well-being and extended best wishes for them to remain in good health and to soon return to their homes once the situation returns to normalcy.






















សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម
