ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំនៃអនុក្រុមការងារនីមួយៗបានរាយការណ៍ពីវឌ្ឍនភាពនៃការងាររៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងរបាយការណ៍វឌ្ឍនភាព១០០ថ្ងៃរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច សំដៅធានាបាននូវភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយប្រព័ន្ធការងារដែលផ្ដល់ភាពងាយស្រួលដល់ការតាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍ដែលមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវបន្ដខិតខំតាមដាន ជំរុញរៀបចំឯកសារទស្សនទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ព្រមទាំងស្នើឱ្យមានការចូលរួមប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត។
—
Phnom Penh, October 7, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to review and monitor the progress of the three sub-working groups and the secretariat of the working group for monitoring the implementation of the Ministry’s “S4P4” Strategy, with the participation of leaders and officials of the Ministry at the Ministry of Inspection.
During this important meeting, Excellencies and Lok Chumteavs, leaders of the respective sub-working groups, reported on the progress of the drafting of laws and legal documents, as well as the 100-day progress report of the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy, aiming to ensure consistency and coherence with the working system that facilitates effective monitoring, evaluation, and preparation of clear and comprehensive reports.
At the same time, H.E. Minister further advised all leaders to continue their efforts in monitoring and accelerating the drafting of the Concept Note for the Law on Inspection and other key legal documents, while encouraging active and proactive participation from all leaders and relevant units to advance the Ministry’s priority tasks toward continued achievements.














