លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជនសិស្សានុសិស្សសរុប ៣៦៧នាក់
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ យុវជនសិស្សានុសិស្សសរុប ៣៦៧នាក់ (ស្រី ១៧៨នាក់) ស្ថិតនៅសាលាស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំមន្ទីរអធិការកិច្ច មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំក្នុងស្រុកកញ្ជ្រៀច និងមានការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យា App NoDrug ដោយតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ខេត្តព្រៃវែង៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥៕









