ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

រសៀលថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអធិការកិច្ច (សាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន) ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ទាំងអស់ ដោយក្នុងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងសរុបលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ និងណែនាំប្រតិភូមុនចុះបំពេញបេសកកម្ម ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីរាជការក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដើម្បីដាក់ចេញនូវវិធានការកែលម្អនិងបំផុសមន្ត្រីរាជការក្នុងនាយកដ្ឋានទាំងអស់ ឱ្យបន្តចូលរួមវគ្គបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ដោយត្រូវពង្រឹងសមត្ថភាព បង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីចូលរួមបម្រើអង្គភាព ពិសេសក្រសួងអធិការកិច្ច ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង