ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់
រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈមនានា និងទិសដៅការងាររបស់អនុក្រុមការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ដែលបានអនុវត្តនាពេលកន្លងមក។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាទៅលើយន្តការសំខាន់ៗ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដូចមានកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដើម្បីពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានភាពពេញលេញ សំដៅចូលរួមពង្រឹងការងារអភិបាលកិច្ច និងការកែទម្រង់នានា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំនៃអនុក្រុមការងារត្រូវបន្តខិតខំជំរុញការងារឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត និងផ្តល់ធាតុចូលសំខាន់ៗដើម្បីចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ឱ្យមានភាពប្រទាក់ក្រឡា សង្គតិភាព និងសុខដុមនីយកម្ម ដែលជាស្ថាប័នដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕
—
H.E. Minister SOK Soken Presides Over a Meeting With Leaders of the Sub-Working Group on Strengthening Inspection Work and Monitoring Regulatory Compliance
Phnom Penh, 3 December 2025 – H.E. SOK Soken, Minister of Inspection, Chairman of the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy, presided over a meeting to review and monitor the progress of the Sub-Working Group on Strengthening Inspection Work and Monitoring Regulatory Compliance, with the participation of leaders and members of the Sub-Working Group, at the Ministry.
The meeting reviewed and discussed key achievements, ongoing challenges, and work directions of the Sub-Working Group on Inspection Work and Monitoring Regulatory Compliance. The meeting also discussed essential mechanisms and the preparation of various regulatory documents as outlined in the Ministry’s “S4P4” Strategy, aimed at strengthening inspection and monitoring regulatory compliance, in support of governance and reform efforts in alignment with the Pentagonal Strategy – Phase I of the Royal Government of the 7th Legislature of the National Assembly.
In conclusion, H.E. Minister advised the Sub-Working Group’s leaders to continue striving to achieve further key results and to provide important inputs to help strengthen the inspection and monitoring regulatory compliance system, ensuring coherence, consistency, and harmony within the institutions responsible for leading and managing Cambodia’s inspection sector.






