ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋាន នៅទីស្ដីការក្រសួង។

|

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋាន នៅទីស្ដីការក្រសួង។

អង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗទៅលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងទិសដៅការងារដែលត្រូវអនុវត្តបន្ត ស្របតាមយុទ្ធសាស្រ្តព៤ជ៤របស់ក្រសួងអធិការកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ត្រូវបន្តខិតខំជំរុញការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងដោយផ្តោតលើការរៀបចំប្រព័ន្ធឌីជីថលនៃសរសរស្តម្ភសំខាន់ៗឱ្យមានភាពច្បាស់លាស់ និងការរៀបចំប្រព័ន្ធគាំទ្រមុខងារស្នូលសំខាន់ៗរបស់ក្រសួងក្នុងទិដ្ឋភាពជារួម ដើម្បីធានាបាននូវសង្គតិភាព និងភាពពេញលេញនៃការអនុវត្តការងារជាប្រព័ន្ធ។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review, discuss, and monitor the work progress of the Department of Digital Transformation, with the participation of leaders and technical officials of the department at the Ministry.

The meeting discussed and provided key inputs regarding the work progress of the Department of Digital Transformation, which includes the development of soft and hard infrastructure, the development of digital infrastructure, and human resources training, as well as the upcoming action plan to be implemented in accordance with the “S4P4” Strategy of the Ministry of Inspection.

On that occasion, H.E. Minister instructed all leaders and technical officials to continue their efforts in driving the Ministry’s digital transformation by focusing on clearly setting up the digital system of the key pillars and organizing systems that support the Ministry’s core functions in an overall aspect to ensure consistency and completeness in systematic work execution.

Phnom Penh, 27 May 2026

អត្ថបទទាក់ទង