ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំឯកសារពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ របស់អគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអធិការកិច្ច នៅទីស្ដីការក្រសួង។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំឯកសារពាក់ព័ន្ធការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ របស់អគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអធិការកិច្ច នៅទីស្ដីការក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់នេះឡើង។ ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍រួមរបស់អគ្គនាយកដ្ឋានអធិការកិច្ច និងបទបង្ហាញយ៉ាងលម្អិតពីសំណាក់ថ្នាក់ដឹកនាំរបស់នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអធិការកិច្ចទាំងអស់ ព្រមទាំងមានការចូលរួមផ្តល់មតិយោបល់យ៉ាងផុសផុលពីថ្នាក់ដឹកនាំពាក់ព័ន្ធនឹងឯកសារខាងលើនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើលទ្ធផលការងារ និងខិតខំពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។

រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review and monitor the progress of preparing documents related to inspection work and monitoring regulatory compliance of the General Department of Inspection, with the participation of leaders and technical officials of the General Department of Inspection at the Ministry.

Speaking at the meeting, H.E. Minister expressed his appreciation to all relevant leaders and technical officials for their hard work in developing these highly important documents. On that occasion, the meeting listened to a comprehensive report by the General Department of Inspection and detailed presentations delivered by the heads of all departments under the General Department of Inspection, alongside active discussions and input from relevant leaders regarding the aforementioned documents. In conclusion, H.E. Minister provided guiding recommendations to the leaders and technical officials to continue paying high attention to work outcomes and to strive toward further enhancing operational efficiency.

Phnom Penh, 10 June 2026

អត្ថបទទាក់ទង