ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន ICAPP បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដើម្បីទៅចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥»
តបតាមការអញ្ជើញរបស់ ឯកឧត្តម Oh Seog អគ្គលេខាធិការ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន ICAPP បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដើម្បីទៅចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ដោយមានការអញ្ជើញជូនដំណើរពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សក្រសួង នៅព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៕
—
At the invitation of H.E. Oh Seog, Secretary General of the International Conference of Asian Political Parties (ICAPP), and with the high permission of Samdech Vibol Sena Pheakdei SAY Chhum, Vice President of the Cambodian People’s Party (CPP) and President of the Permanent Committee of the Central Committee, H.E. SOK Soken, Minister of Inspection, Member of the Central Committee of the CPP, and Vice Chairperson of the ICAPP Youth Wing, led a delegation of the CPP to attend the ’45th Meeting of the ICAPP Standing Committee’ held from June 25 to 28, 2026, in Ulaanbaatar, Mongolia, with leaders of the Ministry’s Party Committee seeing the delegation off at the Samdech Techo International Airport.
Phnom Penh, 24 June 2026


















