ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង រួមមានថ្នាក់ដឹកនាំជាអគ្គនាយកទាំង៣ មន្ត្រីជំនាញ និងប្រធានមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥

|

ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង រួមមានថ្នាក់ដឹកនាំជាអគ្គនាយកទាំង៣ មន្ត្រីជំនាញ និងប្រធានមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥ ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីគ្រោងថវិការបស់ក្រសួងអធិការកិច្ច សម្រាប់ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកឹល “២០២៧-២០២៩” ជាមួយមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានគោលបំណងបង្ហាញនូវកិច្ចការជាយុទ្ធសាស្ត្រ អាទិភាពក្នុងការសម្រួចមុខងារស្នូលដូចជា “មុខងារអធិការកិច្ច” “មុខងារដោះស្រាយបណ្តឹង” និង “មុខងារតាមដានអនុវត្តច្បាប់” ស្របតាមយុទ្ធសា្រស្តដ៏មុតស្រួច “ព៤ជ៤” របស់ក្រសួងអធិការកិច្ច សំដៅធានាឱ្យបាននូវទំនុកចិត្តមកលើរដ្ឋបាលសាធារណៈ តាមរយ:យន្តការជំរុញឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាប្រព័ន្ធស្របតាមក្របខណ្ឌថវិកាសមិទ្ធកម្ម និងគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។

រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង