ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ​ នៅសង្កាត់ស្មាច់មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​

|

ខេត្តកោះកុង​ ថ្ងៃ​ទី២៤​ ខែតុលា​ ឆ្នាំ២០២៥ – ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ​ នៅសង្កាត់ស្មាច់មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​ ដើម្បីស្តាប់ពីទុក្ខលំបាក បញ្ហាប្រឈម​ ក៏ដូចជាទទួលនូវសំណូមពរផ្សេងៗពីប្រជាពលរដ្ឋ និងបានដោះស្រាយបំភ្លឺជូនលេីសំណូមពរមួយចំនួន ដោយមានការអញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អភិបាលរងក្រុង ក្រុមប្រឹក្សាសង្តាត់​ ប្រធាន​ អនុប្រធាន​មន្ទីរ​អធិការកិច្ច​ មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ កងកម្លាំង​និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

អត្ថបទទាក់ទង