ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្រ្តីសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលជ័យលាភីជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេសអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងមណ្ឌលសុខភាព គោកចក ដែលទទួលបានជ័យលាភីអង្គភាពគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់ឆ្នាំ២០២៥។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងរបស់អង្គភាពនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៕




សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម
