កិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារនិងលើកទិសដៅបន្តរបស់មន្ទីរអធិការកិច្ចខេត្តកំពត
លោក ឃីសុខឃឿន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពត បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់បណ្តាការិយាល័យជំនាញ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំល្អៗ ក្នុងគោលបំណងជំរុញឱ្យមន្ត្រីតាមការិយាល័យនីមួយៗ បន្តខិតខំបំពេញភារកិច្ចដែលអង្គភាពប្រគល់ជូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរ។
ខេត្តកំពត៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕





