សកម្មភាពកោះអញ្ជើញភាគីពាក់ព័ន្ធចូលរួមបំភ្លឺលើករណីបណ្តឹងសេវាសុខាភិបាលរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោកស្រី ព្រំសុខឃីម អនុប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារដោះស្រាយបណ្តឹង ជួបសម្របសម្រួល និងស្តាប់ការបំភ្លឺផ្ទាល់ជាមួយប្រធានមណ្ឌលសុខភាពសំបួរមាស និងភាគីដើមបណ្តឹង (អ្នកជំងឺសុំសេវា ប.ស.ស) ពាក់ព័ន្ធនឹងករណីស្នើសុំកិច្ចអន្តរាគមន៍លើកំហុសឆ្គងប្រតិបត្តិការ ដែលបានតម្រូវឱ្យសមាជិក ប.ស.ស ចំណាយប្រាក់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រចំនួន ៦០,០០០រៀល នៅមណ្ឌលសុខភាពសំបួរមាស ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៕



