សកម្មភាពជួបសម្របសម្រួលនិងស្តាប់ការបំភ្លឺករណីវិវាទដីធ្លីរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោក គាប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារដោះស្រាយបណ្តឹងរបស់មន្ទីរ អញ្ជើញជួបជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីវិវាទដីធ្លី ស្ថិតនៅខេត្តកណ្តាល ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៕




