សកម្មភាពចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងផលប៉ះពាល់នៃបារីអេឡិចត្រូនិកនៅវិទ្យាល័យទួលអំពិលរបស់មន្ទីរអធិការកិច្ចរាជធានីភ្នំពេញ
លោក ម៉ារវាសនា អនុប្រធានមន្ទីរអធិការកិច្ចរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីការិយាល័យដោះស្រាយបណ្តឹងរបស់មន្ទីរ ចុះធ្វើការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) នៅវិទ្យាល័យទួលអំពិល ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយកវិទ្យាល័យទួលអំពិល លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ២០០នាក់។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦៕








