កិច្ចប្រជុំបិទការចុះតាមដានការអនុវត្តច្បាប់តាមបណ្តារដ្ឋបាលឃុំក្នុងក្រុងអរិយក្សត្ររបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោក គាប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារតាមដានការអនុវត្តច្បាប់ បើកកិច្ចប្រជុំដើម្បីបិទការចុះតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការប្រើប្រាស់ធនធានរបស់រដ្ឋ ក្នុងការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ តាមបណ្តារដ្ឋបាលឃុំក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរក្រុងអរិយក្សត្រ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។
ខេត្តកណ្តាល៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៕





