ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា អញ្ជើញចូលរួមពិធីដាំកូនឈើចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ៖ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិបែបជំនឿ សាសនា និងប្រពៃណី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោងក្រុមហ៊ុន យិន ផារ៉ាដាយ ខេត្តកំពត
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមពិធីដាំកូនឈើចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ៖ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិបែបជំនឿ សាសនា និងប្រពៃណី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅទីសក្ការៈវិមានឋានសួគ៌ នៃគម្រោងក្រុមហ៊ុន យិន ផារ៉ាដាយ ខេត្តកំពត។
ពិធីដាំកូនឈើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនារួមគ្នាក្នុងការបង្កើននូវគម្របព្រៃឈើបន្ថែមទៀត ព្រមទាំងជំរុញការយល់ដឹងអំពីសារសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។ ការដាំកូនឈើចំនួន ២ម៉ឺនដើមនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយលើកកម្ពស់សក្តានុពលតំបន់ទេសចរណ៍ធម្មជាតិដែលផ្សាភ្ជាប់ជាមួយជំនឿ សាសនា និងប្រពៃណីក្នុងមូលដ្ឋាន ដើរទន្ទឹមគ្នានឹងការបង្កើតប្រភពចំណូលបន្ថែមជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ផងដែរ។
ខេត្តកំពត៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection and Lok Chumteav CHAM Krasna, attended a tree-planting ceremony of 20,000 tree seedlings under the theme “Together Preserving Flora for Faith, Religious, and Traditional Eco-Tourism,” under the high presidency of Samdech Kittisangahapundit MEN Sam An, Supreme Advisor to His Majesty the King of the Kingdom of Cambodia, held at the Secret Sanctuary of the Yin Paradise Company project in Kampot Province.
This tree-planting event was organized to foster a collective movement toward increasing forest cover while promoting awareness of the importance of natural resource and environmental conservation. Planting 20,000 tree seedlings on this occasion serves as a vital contribution to mitigating climate change and boosting the potential of local eco-tourism tied to faith, religion, and tradition, alongside generating additional income for local residents and driving sustainable community development.
Kampot, August 16, 2026





















