ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដើម្បីពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងអធិការកិច្ច ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដើម្បីពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងអធិការកិច្ច ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទបង្ហាញ ស្តីពីបេសកកម្ម និងការងារស្នូលរបស់ក្រសួងអធិការកិច្ច ដែលឈរលើផែនការដ៏មុតស្រួចគឺយុទ្ធសាស្រ្ត «ព៤ជ៤» និងការពង្រឹងប្រសិទ្ធភាពការងារតាមបរិបទយុគសម័យឌីជីថល ដើម្បីគុណភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦៕





