ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីបិទការបោះជំរំ ស.ស.យ.ក ស្រុករមាសហែកលើកទី១ ឆ្នាំ២០២៦ នៅសហគមន៍ព្រៃឈើត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង
ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីបិទការបោះជំរំ ស.ស.យ.ក ស្រុករមាសហែកលើកទី១ ឆ្នាំ២០២៦ នៅសហគមន៍ព្រៃឈើត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
ការបោះជំរំយុវជន ស.ស.យ.ក ស្រុករមាសហែកលើកទី១នេះ បានផ្ដោតលើប្រធានបទ «ការយល់ដឹងពីបច្ចេកវិទ្យាទំនាក់ទំនងសង្គម» ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងរយៈពេល២ថ្ងៃ យុវជន ស.ស.យ.ក បានទទួលនូវបទពិសោធន៍និងចំណេះដឹងស្ដីពីធនធានបរិស្ថានក្នុងសហគមន៍ព្រៃឈើត្រពាំងពិការ ការកំសាន្ត ការចម្អិនអាហាររួមគ្នា ការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក និងការសិក្សាបន្ថែមពីបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាម (Telegram) និង Google លើមុខងារចុះឈ្មោះប្រើប្រាស់ មុខងារការពារសុវត្ថិភាព ការថែទាំគណនី និងក្រមសីលធម៌ក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងនេះ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម អាំង សុផានិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ សូកេន និងលោកជំទាវ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវតែងតែយកចិត្តទុកជាពិសេសទៅលើចលនាយុវជនតាមរយៈការជួយគាំទ្រគ្រប់រូបភាព ការពង្រឹងនិងកសាងសមត្ថភាពយុវជន និងឱកាសផ្សេងៗរបស់យុវជនក្នុងសង្គមជាតិផងដែរ។
ខេត្តស្វាយរៀង៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦៕









