បន្ទាប់ពីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
បន្ទាប់ពីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនចែកជូនដល់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីរួមចំណែកសម្រាលបន្ទុក និងបានជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់ទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ ដើម្បីឆាប់បានជាសះស្បើយ និងត្រឡប់ទៅជួបជុំគ្រួសារវិញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងរវៀសរវៃ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់សេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ។
ខេត្តក្រចេះ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៕
—
Following the smooth and successful conclusion of the the Ceremony for the Announcement of the Appointment of the Head of the Kratie Provincial Department of Inspection and the Gathering with the department’s leaders and officials, H.E. SOK Soken, Minister of Inspection, continued to lead the Ministry delegation to visit patients receiving medical treatment at Kratie Provincial Referral Hospital.
On this occasion, H.E. Minister presented donations and financial assistance to the patients and their families to help ease their burden, wishing all patients a swift and full recovery so they may return to their families.
Concurrently, H.E. Minister observed the public service delivery at Kratie Provincial Referral Hospital, expressing high praise and appreciation to all medical staff and healthcare workers for their dedication, strong sense of responsibility, and high professional ethics in providing quality, efficient, and responsive healthcare and medical treatment services to local citizens, which significantly contributes to enhancing public well-being and delivering outstanding public service.
Kratie Province, September 14, 2026









