ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង

|

ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាសាធារណៈនៅឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក តំណាងឯកឧត្តមអភិបាលខេត្ត ព្រមទាំង មន្ទីរអធិការកិច្ចខេត្ត មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ២៧២នាក់ (ស្រី ១០៦នាក់)។

នៅក្នុងអង្គវេទិកានេះ អង្គពិធីបានទទួលសំណូមពរជាលិខិតសរុបចំនួន ៤០ករណី ហើយត្រូវបានធ្វើការឆ្លើយបំភ្លឺ និងដោះស្រាយបានចំនួន ១១ករណី។ ក្នុងនោះ សំណូមពរចម្បងៗដែលត្រូវបានដោះស្រាយ រួមមាន៖ បញ្ហាផ្លូវថ្នល់ខូច និងការស្នើសុំកសាងផ្លូវថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំស្តារ និងលើកទំនប់ប្រឡាយដើម្បីទប់ទឹក ការស្នើសុំផ្លូវបេតុង តបណ្តាញអគ្គិសនី និងបំពាក់អំពូលភ្លើងសូឡា ព្រមទាំងការស្នើសុំកែតម្រូវអក្ខរាវិរុទ្ធលើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតផងដែរ។

ខេត្តស្វាយរៀង៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង