ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «ការដោះស្រាយបណ្ដឹង»
ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «ការដោះស្រាយបណ្ដឹង» ដោយមានការចូលរួមពីសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត នៅវិទ្យាស្ថានជាតិអធិការកិច្ច។
ការចែករំលែកបទពិសោធលើប្រធានបទ «ការដោះស្រាយបណ្ដឹង» នាឱកាសនេះ បានផ្ដល់នូវចំណេះដឹងបន្ថែមយ៉ាងសំខាន់ដល់សិក្ខាកាមទាំងអស់ក្នុងការយកទៅអនុវត្តផ្ទាល់ ដើម្បីធានាបាននូវការសម្របសម្រួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងតម្លាភាព។
រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៕









