ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយ លោក ត្រាន សួន ហ៊ុង (Tran Xuan Hoang) អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម BIDV ព្រមទាំងថ្នាក់ដឹកនាំ BIDV និង BIDC នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយ លោក ត្រាន សួន ហ៊ុង (Tran Xuan Hoang) អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម BIDV ព្រមទាំងថ្នាក់ដឹកនាំ BIDV និង BIDC នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផល និងការរីកចម្រើនរបស់ធនាគារ BIDV ក្នុងរយៈពេលជាង ៦៩ឆ្នាំកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងប្រតិបត្តិការរបស់ BIDV នៅកម្ពុជា តាមរយៈធនាគារ BIDC ចាប់តាំងពីឆ្នាំ២០០៩ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ ការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការគាំទ្រសកម្មភាពសង្គម និងមនុស្សធម៌នៅកម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមថា BIDV នឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យដែលមានសក្តានុពលនានា ព្រមទាំងជឿជាក់យ៉ាងមុតមាំថា BIDV និង BIDC នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ប្រទេសវៀតណាម៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, led the delegation of the Ministry of Inspection in a working meeting with Mr. Tran Xuan Hoang, Permanent Deputy Secretary of the Party Committee and Member of the Board of Directors of the Bank for Investment and Development of Vietnam (BIDV), alongside leaders from BIDV and the Bank for Investment and Development of Cambodia (BIDC), at BIDV’s headquarters.
On that occasion, H.E. Minister expressed his warm congratulations on the achievements and growth of BIDV over the past 69 years and highly commended BIDV’s presence and operations in Cambodia through BIDC since 2009, which have actively contributed to the development of the banking and financial sector, job creation, knowledge transfer, as well as the support of social and humanitarian initiatives in Cambodia.
In conclusion, H.E. Minister expressed his hope that BIDV will further expand its investment in Cambodia across potential sectors and reaffirmed strong confidence that BIDV and BIDC will continue to play a vital role in enhancing ties of friendship and fostering stronger, more prosperous cooperation between Cambodia and Viet Nam.


















