គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព
គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញទៅដល់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Nguyen Manh Ha ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ព្រមទាំងមានការរៀបចំពិធីពិសារអាហារទទួលស្វាគមន៍ប្រកបដោយបរិយាកាសស្និទ្ធស្នាល ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងអធិការកិច្ច នាឱកាសនោះផងដែរ។
ប្រទេសវៀតណាម៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦៕
—
Ministry of Inspection Delegation Led by H.E. SOK Soken Arrives Safely in Hanoi, Socialist Republic of Viet Nam
H.E. SOK Soken, Minister of Inspection, safely led the delegation of the Ministry of Inspection to Noi Bai International Airport in Hanoi to undertake a working visit to the Socialist Republic of Viet Nam from September 27 to October 1, 2026.
Upon arrival, H.E. Minister and the delegation were warmly welcomed by H.E. Mrs. TOUCH Sopharath, Ambassador of the Kingdom of Cambodia to the Socialist Republic of Viet Nam and Mr. Nguyen Manh Ha, Director General of the Department of International Cooperation of the Government Inspectorate of Viet Nam. On that occasion, a welcome dinner was also hosted in a cordial atmosphere to extend a warm reception to H.E. Minister and the delegation of the Ministry of Inspection.
Viet Nam, September 27, 2026











