កិច្ចប្រជុំសម្របសម្រួលកោះអញ្ជើញភាគីពាក់ព័ន្ធចូលរួមបំភ្លឺលើករណីវិវាទផ្ទៃក្នុងគ្រឹះស្ថានសិក្សារបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោកស្រី ព្រំសុខឃីម អនុប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដើម្បីជួបជាមួយតំណាងលោកគ្រូ-អ្នកគ្រូនៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង ដើម្បីស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីការមិនពេញចិត្តលើការតែងតាំងមុខតំណែងគណៈគ្រប់គ្រងសាលា ដោយជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦៕



