ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ
លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយរដ្ឋបាលស្រុកចិត្របុរី រដ្ឋបាលឃុំគោលាប់ អធិការដ្ឋាននគរបាលស្រុក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៧៨នាក់ (ស្រី ២៣នាក់) ដោយកម្មវិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ខេត្តក្រចេះ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦៕





