ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ”
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីអបអរសាទរ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗនាពេលនេះ គឺជាស្តែងឱ្យឃើញពីការរីកចម្រើន និងការអភិវឌ្ឍសមត្ថភាពរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការថែរក្សាសន្តិភាព និងការផ្ដល់ជំនួយមនុស្សធម៌នៅលើពិភពលោក និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាលកងកម្លាំងឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the “Commemorative Ceremony Marking the 20th Anniversary of the Deployment of the Royal Cambodian Armed Forces to United Nations Peacekeeping Missions and the Official Inauguration of Various Achievements at the Training School for Multi-National Peacekeeping Forces,” presided over by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.
This commemoration and official inauguration of new achievements reflect the growth and capacity building of the Royal Cambodian Armed Forces in actively contributing to global peace maintenance and humanitarian assistance, while demonstrating the high priority placed by the Royal Government of Cambodia on modernizing training infrastructure to ensure the continued progress and high efficiency of the peacekeeping forces.
Kampong Speu, October 24, 2026















