ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន (១) របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) (២) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (៣) សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និង (៥) បញ្ហាផ្សេងៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៕

—

H.E. SOK Soken, Minister of Inspection, attended the Plenary Meeting of the Council of Ministers to discuss and review several agenda items, including: (1) Report on the Assessment of the Macroeconomic Situation for the First 9 Months of 2026 and Adjustments to the Medium-Term Financial Framework (MTFF), (2) Draft Law on Financial Management for 2027, (3) Draft Law on the Settlement of the General State Budget for Financial Management 2025, (4) Draft Law on the Approval of the Second Protocol to Amend the ASEAN Agreement on Trade in Goods, and (5) Other Matters, held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Peace Palace.

Phnom Penh, October 23, 2026

អត្ថបទទាក់ទង