កិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូរបស់មន្ទីរអធិការកិច្ចខេត្តសៀមរាប

លោក លឹមភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃមន្ទីរ ដោយមានការចូលរួមពីមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៦រូប (ស្រី ០៥រូប)។ កិច្ចប្រជុំបានស្តាប់របាយការណ៍របស់ការិយាល័យជំនាញទាំងបី និងបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរួមមាន៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ការផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងក្រសួងតាមបណ្តាញសង្គម ព្រមទាំងកិច្ចការគណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។

ខេត្តសៀមរាប៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង