កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ថាក់ ឡានី និងលោកជំទាវ វី ស្រីពៅ
ព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន ២៦រូប នាទីស្តីការក្រសួងអធិការកិច្ច៕