កិច្ចប្រជុំលេីកដំបូង​ របស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច

|

រសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២៤​ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រជុំលេីកដំបូង​ របស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម​ លោក​ លោកស្រី​ ជាអនុប្រធាន​ និងសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច​ ដេីម្បីប្រកាសសមាសភាពក្រុមការងារ​ តួនាទី​ ភារកិច្ច​ និងលេីកទិសដៅការងារត្រូវអនុវត្តបន្ត​ តាមការណែនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងអធិការកិច្ច និងស្របតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង