លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស សរុបចំនួន ៦៤៨នាក់ (ស្រី ៣៤១នាក់) ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស សរុបចំនួន ៦៤៨នាក់ (ស្រី ៣៤១នាក់) ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងស្នងការដ្ឋាននគរបាលខេត្តកំពត។

ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ក្នុងគោលបំណងពង្រឹងការយល់ដឹង ការលុបបំបាត់ការរើសអើង ការចូលរួមបង្ការទប់ស្កាត់ការរីករាលមេរោគអេដស៍/ជំងឺអេដស៍ ក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់។ ក្នុងឱកាសនោះ ក៏មានការចូលរួមឆ្លើយបំភ្លឺ ជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ ផលប៉ះពាល់ ការថែទាំ ការព្យាបាល និងការបង្ការការចម្លងមេរោគអេដស៍ ព្រមទាំងការចែករំលែកនូវចំណេះដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ ដែលបកស្រាយដោយមន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ខេត្តកំពត៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង