គណៈប្រតិភូអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសបើកការចុះធ្វើអធិការកិច្ចនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទីភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការសាងសង់ ការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាកក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដោយមានការចូលរួមពី លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោក លោកស្រី តំណាងមន្ទីរ-អង្គភាពទូទាំខេត្តកំពង់ធំ។