កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៤ របស់នាយកដ្ឋានអធិការកិច្ចទី១
លោក នង បេឡាសម្បត្តិ ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី ជាមន្ដ្រីរាជការ នាយកដ្ឋានអធិការកិច្ចទី១ នៃអគ្គនាយកដ្ឋានអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអធិការកិច្ច។