កិច្ចប្រជុំប្រចាំខែកុម្ភៈ តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
លោក ព្រំ ឌីន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្ដរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ តាមដានវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែកុម្ភៈ នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអធិការកិច្ច។