កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលទ្ធផលនៃការចុះពិនិត្យ និងអង្កេតស្រាវជ្រាវករណី ភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាព និងលទ្ធផល នៃការចុះពិនិត្យអង្កេតស្រាវជ្រាវករណីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច របស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន, និងក្រសួងទេសចរណ៍, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិសាត់, គណៈប្រតិភូនៃក្រសួងអធិការកិច្ច, ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ព្រមទាំងលោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៣៤រូប នាថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។