ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សានូវវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា និងគណៈកម្មការចំពោះកិច្ចទាំង ៨
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សានូវវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា និងគណៈកម្មការចំពោះកិច្ចទាំង ៨ រួមមាន:
១. ពង្រឹងសមត្ថភាពស្ថាប័ន និងកសាងនិងអភិវឌ្ឍមូលធនមនុស្ស
២. រៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួងអធិការកិច្ច
៣. ពង្រឹងប្រសិទ្ធភាពនៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល
៤. ជំរុញ និងពង្រឹងការងារអធិការកិច្ច
៥. ជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ
៦. ជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង
៧. ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូសំខាន់ៗនានា ដើម្បីពង្រឹងវិស័យអធិការកិច្ច
៨. ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអធិការកិច្ច
កិច្ចប្រជុំនេះក៏បានពិភាក្សាលើការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ព្រមទាំងការផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំចុងក្រោយនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ជាច្រើនរូប។