ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ទន្ទឹមនឹងវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់រួមមាន៖ ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីអធិការកិច្ច, បទបញ្ជាផ្ទៃក្នុងគណៈប្រតិភូអធិការកិច្ច, ការណែនាំនៃការធ្វើអធិការកិច្ច, គោលការណ៍ណែនាំគណៈប្រតិភូ និងការពង្រឹងការងារដោះស្រាយបណ្តឹងរបស់ក្រសួង ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ត្រូវបន្ដខិតខំជំរុញរៀបចំឯកសារនិងលិខិតបទដ្ឋានគតិយុត្តទាំងនេះឱ្យមានភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយប្រព័ន្ធការងារដែលផ្ដល់ភាពងាយស្រួលដល់ការតាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍ដែលមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការចូលរួមប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត។
—
Phnom Penh, September 16, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to review and monitor the progress of the three sub-working groups and the Secretariat of the Working Group for Monitoring the Implementation of the Ministry of Inspection’s “S4P4” Strategy, with the participation of leaders and officials at the Ministry of Inspection.
In parallel with the progress of drafting the Concept Note on the preparation of the Law on Inspection and other key related legal documents, including the Code of Ethics for Inspection Officials, the Internal Rules of the Inspection Delegation, the Guidelines for Conducting Inspections, the Guidelines for Delegations, and the strengthening of the Ministry’s dispute resolution mechanism, H.E. Minister advised all relevant leaders to continue their efforts in advancing the preparation of these legal documents in a coherent and consistent manner, ensuring alignment with the working system that facilitates effective monitoring, evaluation, and the preparation of clear and comprehensive reports.
At the same time, H.E. Minister called for active and proactive participation from all levels of leaders and relevant units in order to further advance the Ministry’s key priorities and ensure the achievement of continued results.



















